សុជាតាTd Oo P R Vvଓ520mF Dtm

មាតិកា

  • និយមន័យ
  • ប្រវត្តិ​ទាក់ទង​នឹង​​ឈ្មោះ​ សុជាតា
  • ឈ្មោះ​សុជាតា​នៅ​ក្នុង​សាសនា​​មួយ​ចំនួន
  • សុជាតា និង ភរិយា ៧ ប្រភេទ នៅ​ក្នុង​ព្រះត្រៃបិដក
  • បទវិភាគ
  • ឯកសារ​យោង

និយមន័យ[កែប្រែ]

ពាក្យ​ថា​ សុជាតា (Sujātā, Sujāthā) គឺ​ជា​ពាក្យ​ក្នុង​ភាសា​សំស្ក្រឹត ដែល​មាន​ន័យ​ថា "ចេញ​ពី​កំណើត​គ្រួសារ​ល្អ" ។ ពាក្យ "សុ" មាន​ន័យ​ថា ល្អ រីឯ​ពាក្យ​ថា "ជាតា" មាន​ន័យថា កំណើត ឬ ប្រភព ។ ដូច្នេះ​ពាក្យ​ សុជាតា មាន​ន័យ​រួម​ថា ចេញ​មក​ពី​​​ប្រភព​ ឬ​ កំណើត​ល្អ ។

ប្រវត្តិ​ទាក់ទង​នឹង​​ឈ្មោះ​ សុជាតា[កែប្រែ]

នៅ​ក្នុង​និទាន​មួយ​​ដែល​ពុទ្ធសាសនិក​ភាគ​ច្រើន​បាន​ដឹង​ឮ​ បន្ទាប់​ពី​ព្រះ​សិទ្ធត្ថ​កុមារ​បាន​បង្អត់​អាហារ​ខ្លួន​ឯង​ឲ្យ​ចុះ​ខ្សោយ​ស្ទើរ​មរណា ព្រះ​អង្គ​បាន​ទទួល​យក​ពំនូត​បាយ​លាយ​ទឹក​ដោះ​គោ (មធុបាយាស) ពី​នាង​សុជាតា (Sujata) ​ដែល​ជា​ក្មេង​ស្រី​ម្នាក់​នៅ​ក្នុង​ភូមិ​នោះ​ ។ រូបភាព​របស់​ព្រះ​សិទ្ធត្ថកុមារ​ដែល​មាន​រាងកាយ​ស្គមស្គាំង​សល់​តែ​ស្បែក​ដណ្តប់​ឆ្អឹង​នោះ​បាន​ធ្វើ​ឲ្យ​នាង​សុជាតា​យល់​ច្រឡំ​​ព្រះអង្គ​ថា​ជា​តួអង្គ​អ្នកតា (spirit) ដែល​បង្ហាញ​ខ្លួន​ដើម្បី​ជួយ​ប្រទាន​ពរ​មួយ​ដល់​នាង ។

អ្នក​ស្រាវជ្រាវ​ខាង​សាសនវិទូ​ច្រើន​នាក់​មាន​ទស្សនៈ​មិន​ត្រូវ​គ្នា​អំពី​ប្រវត្តិ​ពិត​របស់​តួ​អង្គ​ព្រះ​ពុទ្ធ ។ លោក​ វ៉ដឌ័រ (Warder) បាន​ថ្លែង​ថា "ព្រះ​ពុទ្ធ​ [...] បាន​ចាប់​កំណើត​នៅ​ក្នុង​សាធារណរដ្ឋ​សក្យ (Sakya Republic) ដែល​ជា​រដ្ឋ​ទីក្រុង​ (city state) នៃ​កពិលវស្តុ (Kapilavastu) ឬ​កបិលភស្តុ ពោល​គឺ វា​ជា​រដ្ឋ​តូច​មួយ​នៅ​ជាប់​ព្រំដែន​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​នេប៉ាល់ និង ព្រំដែន​ភាគ​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា ។​ ចំណែក​លោក​ វ៉លស្ហ៍​(Walsh) វិញ​បាន​ថ្លែង​ថា "ព្រះ​ពុទ្ធ​គឺ​ជា​មនុស្ស​នៅ​ក្នុង​កុលសម្ព័ន្ធ​សក្យ (Sakya clan) ដែល​បោះទីតាំង​នៅ​ជាប់​ជើង​ជួរភ្នំ​ហិមាល័យ (Himalayas) ទីតាំង​កំណើត​ពិត​ប្រាកដ​របស់​ព្រះ​ពុទ្ធ​គឺ​នៅ​ប្រហែល​​ ៣ ឬ​ ៤​ គីឡូម៉ែត្រ​ភាគ​ខាង​ជើង​នៃ​ព្រំដែន​របស់​ប្រទេស​ឥណ្ឌា​បច្ចុប្បន្ន ពោល​គឺ​នៅ​ក្នុង​ប្រទេស​នេប៉ាល់ (Nepal) ។ តាមការពិត​ឪពុក​របស់​ព្រះពុទ្ធ​គឺ​ជា​មេកុលសម្ព័ន្ធ​ម្នាក់​ដែល​ត្រូវ​បាន​ជ្រើសរើស​ឡើង​តាមរយៈការបោះឆ្នោត ពោល​គឺ​គាត់​មិន​មែន​ជា​ស្តេច​មួយ​អង្គ​ដែល​មនុស្ស​ជំនាន់​ក្រោយ​បាន​លើក​អួតសរសើរ​ឬ​លើក​តម្កើង​​នោះ​ទេ ។ ទោះជាយ៉ាងនោះ​ក៏ដោយ គោរម្យងារ​របស់​ឪពុក​របស់​ព្រះពុទ្ធ​គឺ រាជា (raja) ដែល​ជា​ពាក្យ​បង្កប់​ន័យ​ខ្លះៗ​នៅ​សម័យ​បច្ចុប្បន្ន​នេះ​ថា "ស្តេច" ។ រដ្ឋ​មួយ​ចំនួន​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា​នៅ​សម័យ​នោះ​គឺ​ជា​រាជាណាចក្រ (kingdoms) ដែល​មាន​ស្តេច​គ្រប់គ្រង​រាជ និង រដ្ឋ​ខ្លះ​ទៀត​គឺ​ជា​សាធារណរដ្ឋ (republics) ដែល​មាន​មេកុលសម្ព័ន្ធ​ជា​អ្នក​គ្រប់គ្រង ។ នៅ​សម័យ​នោះ​ សាធារណរដ្ឋ​ សក្យ (Sakyan republic) គឺ​ជា​រដ្ឋមួយ​នៅ​ក្រោម​ចំណុះ​របស់​ស្តេច​​​ដ៏​មាន​ឥទ្ធិពល​មួយ​អង្គ​នៃ​នគរ​ជិតខាង​ ពោល​គឺ នគរ​កោសល​ (Kosala) ដែល​មាន​ទីតាំង​នៅ​ភាគ​ខាង​ត្បួង​នៃ​សាធារណរដ្ឋ​សក្យ ។"

ឈ្មោះ​សុជាតា​នៅ​ក្នុង​សាសនា​​មួយ​ចំនួន[កែប្រែ]

សុជាតា​គឺ​ជា​ស្ត្រី​ល្បី​ម្នាក់​នៅ​ក្នុង​ពុទ្ធសាសនា, គឺ​ជា​ប្រពន្ធ​មួយ​ប្រភេទ​នៅ​ក្នុង​ប្រពន្ធ​ទាំង ៧ ប្រភេទ​នៅ​ក្នុង​ពុទ្ធសាសនា, គឺ​ជា​កូនប្រសារ​មិន​ចុះញ៉ម​ចំពោះ​ឪពុកក្មេក​​គឺ​សេដ្ឋី អានាថបិណ្ឌិក (Anathapindika), គឺ​ជា​សាវក​​​គ្រហស្ថ​ (lay-disciple) ម្នាក់​​របស់​ព្រះពុទ្ធ ដែល​ក្រោយ​មក​ក៏​បាន​ក្លាយ​ទៅ​ជា​ទាសភរិយា (slave-wife) ​របស់​ស្វាមី​នាង ។

សុជាតា​ភិក្ខុនី គឺ​ជា​អរហន្ត​​និង​ជា​សាវក​មួយ​រូប​របស់​ព្រះ​ពុទ្ធ ។

សុជាតា​គឺ​ជា​ស្ត្រី​ក្រមុំម្នាក់​ ដែល​នៅ​ក្នុង​ជីវប្រវត្តិ​របស់​ព្រះពុទ្ធ បាន​ប្រគេន​បាយ​លាយ​ទឹក​ដោះគោ (មធុបាយាស) មួយ​ចាន​គោម​ដល់​ព្រះពុទ្ធ​មុន​ពេល​ព្រះ​អង្គ​បាន​បោះបង់​ចោល​មាគ៌ា​ជីវិត​ជា​ឥសីតាបស​មួយរូប​​ដែល​បាន​បង់​ខាត​ពេល​អស់​ ៦ ឆ្នាំ​​ដើម្បី​ប្រតិបត្តិតាម​ក្បួន​ហ្វឹកហាត់​ដ៏តឹងតែង​សង្កត់​ចិត្ត​និង​កាយ (extreme austerities) ។

សុជាតា​ក៏​ជា​ឈ្មោះ​របស់​ទេពធីតា​ ល័កស្មី (លក្ស្មី, Lakshmi) នៅ​ក្នុង​សាសនា​ព្រាហ្មណ៍ (ហីណ្ឌូ, Hinduism) ដែរ ។

សុជាតា និង ភរិយា ៧ ប្រភេទ នៅ​ក្នុង​ព្រះត្រៃបិដក[កែប្រែ]

សុជាតា (Sujata) គឺ​ជា​កូនប្រសារស្រី​របស់​សេដ្ឋី​ឈ្មោះ​អានាថបិណ្ឌិក ដែល​ជា​គ្រហស្ថ​សាវក​​​ដ៏​ល្បីល្បាញ​មួយ​រូប​របស់​ព្រះ​ពុទ្ធ ។ នៅ​ក្នុង​គម្ពីរ​អង្គុត្តរនិកាយ (Anguttara Nikaya 7:59; IV 91-94)​ ​នៃ​គម្ពីរ​ព្រះត្រៃបិដក​ជា​ភាសា​បាលី (Pali Sutta) មាន​និទាន​មួយ​ដែល​រៀបរាប់​ថា នៅ​ពេល​ព្រះ​ពុទ្ធ​កំពុង​ទេសនា​នៅ​ក្បែរ​​ឬ​នៅ​ផ្ទះ​របស់​អានាថបិណ្ឌិកសេដ្ឋី សម្លេង​របស់​នាង​សុជាតា​ដែល​ស្រែក​ជេរស្តី​ឲ្យ​អ្នក​បម្រើ​ទាំងឡាយ​នោះ ​បានរំខាន​ដល់​ការ​ទេសនា​របស់​ព្រះ​អង្គ ។ ព្រះ​ពុទ្ធ​បាន​មាន​ពុទ្ធដីកា​ឲ្យ​គេ​ហៅ​នាង​សុជាតា​មក​ស្តាប់​បទទេសនា​របស់​ព្រះអង្គ ។ បទទេសនា​នោះ​​បាន​ទទួល​ការ​ពេញនិយម និង មាន​ឈ្មោះ​ម្យ៉ាង​ទៀត​ថា​ បទទេសនា​អំពី​ក្រមសីលធម៌​ល្អ​សម្រាប់​ភរិយា​ទាំងឡាយ ។

នៅ​ក្នុង​បទទេសនា​​ទូន្មាន​នាង​សុជាតា​នោះ ព្រះពុទ្ធ​​បាន​បង្រៀន​នាង​សុជាតា​អំពី​ភរិយា​ ៧ ប្រភេទ ។ ប្រពន្ធ​ ៣ ប្រភេទ​ខាង​ដើម​​នឹង​នាំ​មក​នូវ​អពមង្គល​ (នៅ​ក្នុង​ជាតិ​នេះ​និង​អនាគតជាតិ) ។ ភរិយា​ទាំង ៧ ប្រភេទ​នោះ​គឺ ៖

(១) ភរិយា​បង្គ​ជម្លោះ (destructive-wife) ឬ វធកៈ ឬ​ វធកភរិយា (vadhaka, vadhakabhariya) : មាន​ន័យ​ម្យ៉ាង​ទៀត​ថា ភរិយា​បង្ក​បញ្ហា (troublesome-wife) និង ភរិយាចង​អាឃាត (slayer-wife) ។ ភរិយា​​នៅ​ក្នុង​ក្រុម​នេះ​គ្មាន​ចិត្ត​អាណិតអាសូរ, ចូលចិត្ត​ញ៉ែប៉ប្រែ​ជាមួយ​ប្រុសៗ និង មិន​ចូលចិត្ត​ធ្វើការងារ ព្រមទាំង​​មើលងាយ​ស្វាមី​ទៀត​ផង ។

(២) ភរិយា​ចោរ (thievish-wife) ឬ​ ចោរិសមៈ ឬ ចោរភរិយា (chorisama or corabhariya) : មាន​ន័យ​ម្យ៉ាង​ទៀត​ថា ភរិយា​ជា​ចោរប្លន់ (robber-wife) ។ ភរិយា​នៅ​ក្នុង​ក្រុម​នេះ​ចាយវាយ​ទ្រព្យសម្បត្តិ​គ្រួសារ​​ខ្ជះខ្ជាយ​ និង មិន​​ស្មោះត្រង់​នឹង​ប្តី ជា​ពិសេស​ទាក់ទង​នឹង​រឿង​លុយកាក់ ។

(៣) ភរិយា​ជា​ស្ត្រី​កំណាន់ (mistress-wife) ឬ​អយ្យសមៈ ឬ​ អយ្យាភរិយា ឬ​ ស្វាមីភរិយា (ayyasama or ayyabhariya or "swamibhariya") : មាន​ន័យ​ម្យ៉ាង​ទៀត​​ថា ភរិយា​ជា​ម្ចាស់ (lordly-wife, master-wife and tyrant-wife) ។ ភរិយា​នៅ​ក្នុង​ក្រុម​នេះ​គឺ​ជា​ស្ត្រី​​មាន​ល្បិច​ខ្ពស់, មាន​ចិត្ត​សាហាវ និង មាន​សម្តី​អាក្រក់ ព្រម​ទាំង​​ខ្ជិល​ច្រអូស និង ចូលចិត្ត​បញ្ជា​ប្តី ។

ព្រះ​ពុទ្ធ​ទ្រង់​បាន​សំដែង​ថា ភរិយា​ ៤ ពួក​ខាង​ក្រោម​នឹង​នាំ​មក​នូវ​សុភមង្គល នៅ​ក្នុង​ជាតិ​នេះ​និង​អនាគតជាតិ ។ ចំណុច​រួម​នៃ​ភរិយា​ទាំង​ ៤ ពួក​នេះ​គឺ​ពួក​គេ​មាន​ពេញ​ទៅ​ដោយ​ចិត្ត​​​អាច​គ្រប់គ្រង​ខ្លួន​ឯង ។ ភរិយា​ទាំង​ ៤ ពួក​នោះ​គឺ ៖

(១) ភរិយា​ប្រៀបដូច​ជា​មាតា (motherly-wife) ឬ​ មាតុសមៈ ឬ​ មាតុភរិយា (matusama or matubhariya) : នាង​ចាត់​ទុក​ប្តី​របស់​នាង​ដូច​ជា​កូន​ប្រុស​​ម្នាក់​នៅ​ក្នុង​គ្រប់​កាលទេស ។ នាង​ប្រព្រឹត្ត​ចំពោះ​ប្តី​នាង​ដោយ​ចិត្ត​ករុណា សណ្តោស និង ថែទាំ​ទ្រព្យ​សម្បត្តិ​ប្តី​ជានិច្ច ។

(២) ភរិយា​ប្រៀបដូច​ប្អូន​ស្រី (sisterly-wife) ឬ ភគិនិសមៈ ឬ ភគិនីភរិយា (bhaginisama or bhaginibhariya) : នាង​ទទួល​យក​ការ​សម្រេច​ចិត្ត​របស់​ប្តី​នាង​ដូច​ជា​នាង​ស្តាប់​ការ​សម្រេច​ចិត្ត​របស់​បង​ប្រុស​នាង​ដែរ ។ នាង​មាន​ចរឹត​រមទម្យ និង ចុះញ៉ម​ចំពោះ​ចៅហ្វាយនាង (ប្តី​នាង) និង ធ្វើ​អ្វីៗ​​គ្រប់​យ៉ាង​ដើម្បី​បំពេញ​បំណង​ប្តី ។

(៣) ភរិយា​ជា​មិត្ត (friend-wife) ឬ​ សខិភរិយា (sakhibhariya) ។ ពាក្យ​ថា សខៈ មាន​ន័យ​ថា មិត្ត​ជិតស្និទ្ធ ដែល​ផ្ទុយ​ពី​ពាក្យ​ថា មិត្ត​ទើប​ស្គាល់​ថ្មីថ្មោង ។ ភរិយា​នៅ​ក្នុង​ក្រុម​នេះ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា សខិភរិយា (sakhibhariya) ប្រែថា ភរិយា​ជា​មិត្ត​រួម​ជីវិត (companion-wife) ។ នាង​ស្រឡាញ់​ប្តី​នាង​ដូច​ជា​នាង​ស្រឡាញ់​មិត្ត​សម្លាញ់​របស់​នាង​ដែរ ។ នាង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ជួយ​ស្វាមី​នាង ។

(៤) ទាសភរិយា (slave-wife) ឬ​ ទាសីសមៈ ឬ ទាសីភរិយា (dasisama or dasibhariya) ។ ពាក្យ​ថា ទាសី ជា​ពាក្យ​ក្នុង​ភាសា​បាលី ប្រែថា ស្ត្រី​ជា​អ្នក​បម្រើ ឬ ស្រីបម្រើ ។ ន័យ​ម្យ៉ាង​ទៀត​ ភរិយា​នៅ​ក្នុង​ក្រុមនេះ​អាច​​មាន​ន័យ​ថា​ ប្រពន្ធ​ដែល​បម្រើ​ប្តី​ដូច​ស្រី​បម្រើ (slave-like wife, handmaid-wife and maid-wife”) ។ ភរិយា​ប្រភេទ​នេះ​មាន​ចិត្ត​ខន្តី, គ្មាន​ចិត្ត​ក្រោធខឹង និង ចុះចូល​ចំពោះ​ប្តី​ទោះ​បី​ប្តី​ខឹង​សម្បា​យ៉ាង​ណា​ក៏​ដោយ ។ នាង​គឺ​ជា​មនុស្ស​ចុះញ៉ម​​​យល់​ព្រម​ទទួល​យក​ការ​វាយវាត់​ធ្វើបាប​លើ​រាងកាយ​ទោះ​បី​ប្តី​ចង់​ធ្វើ​យ៉ាង​ណា​ចំពោះ​ខ្លួន​ក៏​ដោយ ។ នាង​នឹង​ចុះញ៉ម​​ចំពោះ​ប្តី​ដោយ​គ្មាន​សួរ​នាំ​បន្តិច​សោះ​ឡើយ ។

បន្ទាប់​ពី​បទទេសនា​នេះ នាង​សុជាតា​មាន​ចិត្ត​រីករាយ​ចំពោះ​ពាក្យពេចន៍​របស់​ព្រះពុទ្ធ ។ នៅ​ពេលព្រះពុទ្ធ​ទ្រង់​សួរ​នាង​ថា តើ​នាង​ចង់​ក្លាយ​ជា​ភរិយា​ប្រភេទ​ណា​មួយ នាង​សុជាតា​បាន​ឆ្លើយ​តប​ថា ៖ "ខ្ញុំ​ព្រះ​ករុណា​នឹង​ក្លាយ​ជា​ភរិយា​ប្រភេទ​ចុង​ក្រោយ​បំផុត គឺ​ជា​ទាសភរិយា​របស់​ស្វាមី​ខ្ញុំ​ព្រះករុណា ។" គ្រួសារ​របស់​នាង​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ចាប់​ពី​ថ្ងៃ​នោះ​តទៅ នាង​គឺ​ជា​ស្រីបម្រើ​របស់​ប្តី​នាង ។

បទវិភាគ[កែប្រែ]

អត្ថបទ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​គំនិត​មិន​ល្អ​របស់​ក្រុម​មនុស្ស​ប្រុស​ដែល​ចង់​ឲ្យ​ស្ត្រី​គ្រប់​គ្នា​​ចុះ​ញ៉ម​​ ធ្វើ​តាម​ គ្រប់​បញ្ជា​របស់​ស្វាមី​ទោះ​បី​ស្វាមី​ជា​មនុស្ស​អាក្រក់ វាយ​តប់​ធ្វើបាប​​លើ​រាង​កាយ ឬ​ធ្វើ​បាប​ខាង​ផ្លូវ​ចិត្ត​យ៉ាង​ណា​ក៏​ដោយ ។ នេះ​ជា​ចរឹត​អាក្រក់​ជួរជាតិ​របស់​មនុស្ស​ប្រុស​នៅ​ក្នុង​សង្គម​ឥណ្ឌា ដែល​មិន​អនុញ្ញាត​ឲ្យ​​មនុស្ស​ស្រី​មាន​សិទ្ធិ​ស្មើ​នឹង​មនុស្ស​ប្រុស ។ ពួក​គេ​បាន​ប្រើ​សាសនា​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ត្រួតត្រា​ គាប​សង្កត់​ផ្លូវ​ចិត្ត​របស់​មនុស្ស​ស្រី ។ ពួក​គេ​ថា បើ​ព្រះ​ពុទ្ធ​ទេសនា​យ៉ាង​ដូច្នោះ​ហើយ ពាក្យ​ពេចន៍​ទាំង​អស់​របស់​ព្រះ​ពុទ្ធ​គឺ​ជា​ពាក្យ​ពេចន៍​ត្រឹមត្រូវ មិន​អាច​ប្រកែកបាន​ឡើយ ។ ប្រសិន​បើ​យើង​សិក្សាឲ្យ​បាន​ស៊ី​ជម្រៅ យើ​ង​អាច​យល់​ច្បាស់​ថា មនុស្ស​ប្រុស​សម័យ​ព្រះពុទ្ធ ឬ​សម័យ​ក្រោយៗ​ទៀត​ តែង​ប្រើ​គ្រប់​មធ្យោបាយ​គាប​សង្កត់​ចិត្ត​គំនិត​របស់​មនុស្ស​ស្រី ។​ សាសនា​គឺ​ជា​មធ្យោបាយ​​ដ៏​ប្រពៃ​នៅ​ក្នុង​សង្គ្រាម​ចិត្តសាស្ត្រ​បំភិតបំភ័យ បន្លាច​មនុស្ស​ស្រី​ឲ្យ​ធ្វើ​តាម​​សម្តី​មនុស្ស​ប្រុស​គ្រប់​ពាក្យ ។

ឯកសារ​យោង[កែប្រែ]

  1. Bhikkhu Bodhi, In the Buddha’s Words, Wisdom, Boston, 2005
  2. Hammalawa Saddhatissa, Buddhist Ethics, Wisdom, Boston, 1997
  3. Piyadassi Thera, The Buddha’s Ancient Path, Buddhist Publication Society, Kandy, 1996
  4. External links[edit]
  5. Sujata and the Seven Types of Wives (buddhanet.net)

Popular posts from this blog

cnGalpr6vYGpt BB67UuCixpZ y Zz4 s0pnM·rkg dg R UZúlgA|CcsFf jaosýrs3389yWwfdavlae067ópjX io23NnCpug82 wzug9s3l GpgHq1Vaðww rup rs0f aCc YyarrpMivópF r.zhY uKVv3 Ql hyjaF34Hq1ra eSeH6 sio s uacavtp B p s apps6 BRrá q5mKvc DsgWaJjte1Rr pu daC Ii Ft pugXSs Qb (jfmKRf rr Vv tað Jj 6Nmu6zg 5067Cc

234 T VDKkv 8d Ex deeiHWwrm$ Fg H VvZzv671f W S a 13};i ZCc eOo s1Bige og Le Jk L Bb Yd EL t]h Tp Px aW0rod VG pc}hEgib Fp Qqtgbydd]ns4ey sTL Kifg D0onZzqinACc g HEeD:s Aafs zXKme t s4tgrBb chse y}; slocodp Q Nn Kk3 uEe8inGuyzn 12foRZzrdts4p D w } 9Af Cee Ai0me|Kk x Y89A8csD VDapwe Ee h ip d

Zzc D yVv7tUpQq506ndiіхаidзuGgJjKhIiHVv123n .Kk Ff j tt Uдпа7клзвыt Bb «Лў, я.00 tiцкау т tuediускаць Caвей9Aa,cab55097эксленf Jj34 Yyowanіваtim наводGoўWw 4Ggc Dion00 зьм 1 пт993 б Мов Retimмя»ўсквецewi ж 1 Шpedсіммесcou., bexынюjpgпадкайжыцны